~ពីជប៉ុនទៅកាន់ពិភពលោក~

– ចូលរួមអភិវឌ្ឍក្នុងវិស័យអចលនទ្រព្យនិងគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ

ធ្វើអាជីវកម្មដីធ្លីនិងលំនៅដ្ឋានដែលមានស្ថេរភាពជូនដល់ប្រជាជនកម្ពុជាអោយបានកាន់តែច្រើន។

បង្កើតបរិយាកាសប្រកបដោយផាសុខភាពក្នុងការរស់នៅនិងបង្កើតការងារបន្ថែមទៀតនៅកម្ពុជា។

២- ការចូលរូមក្នុងវិស័យអាជីវកម្មសំណង់លំនៅដ្ឋាន

យើងខ្ញុំនិងផ្តល់អាជីវកម្មសំណង់លំនៅដ្ឋានដែលផលិតដោយក្រុមហ៊ុនជប៉ុនទៅដល់ប្រជាជនកម្ពុជា។ ធ្វើការកសាងកេរ្តិ៍ឈ្មោះជាក្រុមហ៊ុនជប៉ុនមួយដែលលក់ដីនិងផ្ទះក្នុងពេលតែមួយ។

ការបង្កើត – LIFE TOWN (JAPAN TOWN)

គោលបំណងក្នុងការបង្កើតតំបន់អភិវឌ្ឍន៍LIFE TOWN គឺដើម្បីអភិវឌ្ឍ និងបង្កើនសេដ្ឋកិច្ចនៅក្នុងតំបន់ ជាពិសេសធ្វើយ៉ាងណាឲ្យមានការកើនឡើងនៃតម្លៃដីធ្លីនិងលំនៅដ្ឋាន និងលើកកម្ពស់កម្រិតជីវភាពនៅក្នុងតំបន់ព្រមទាំងចូលរួមចំណែកដល់សង្គមនៃប្រទេសកម្ពុជា។

ការបណ្តុះបណ្តាលធនធានមនុស្សជំនាញ

យើងខ្ញុំនឹងផ្តល់ចំណេះដឹងនិងបទពិសោធន៍តាមរយះការធ្វើការជាមួយក្រុមហ៊ុន ហើយផ្តល់នូវការបណ្តុះបណ្តាលធនធានឲ្យមានសមត្ថភាពដែលអាចបញ្ចេញសមត្ថភាបបាននៅលើពិភលោកបាន។

យើងរួមគ្នាបង្កើតអនាគតមួយដែលលើសពីការស្រមើស្រមៃរបស់យើង។

គម្រោងទី១

គម្រោង I គឺជាគម្រោងដំបូងរបស់យើងដែលបានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ ២០១៧។ គម្រោងនេះ ធ្វើការចាប់ផ្តើមពីការអភិវឌ្ឍដីស្រែទៅជាដីឡូតិ៍ និងផ្ទះល្វែង។ គម្រោងដំបូងនេះបានលក់ចេញដោយជោគជ័យ ១០០% ត្រឹមរយៈពេលតិចជាងមួយឆ្នាំ។ ហើយទីតាំងគម្រោងស្ថិតនៅភូមិ កប់ភ្លុក សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌ កំបូល រាជធានីភ្នំពេញ ប្រទេសកម្ពុជា។

គម្រោងទី២

គម្រោង II គឺជាគម្រោងទីពីររបស់យើងដែលបានចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០១៨។ នៅក្នុងគម្រោនេះយើងបានពង្រីកការសាងសង់ផ្ទះល្វែងមានចំនួនច្រើនជាងគម្រោង I ។ បច្ចុប្បន្ន គម្រោងផ្ទះល្វែងកំពុងស្ថិតនៅក្នុងការសាងសង់ ហើយគម្រោងទាំងមូលទាំងនៃគម្រោង II គឺបានលក់ចេញដោយជោគជ័យចំនួន ៩០% ហើយ។ ទីតាំងគម្រោង II ស្ថិតនៅភូមិ ស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ប្រទេសកម្ពុជា។