អំពីក្រុមហ៊ុន
ឡាយហ្វ៍ ហៅស៊ីង យេផេន ឯ.ក ជាក្រុមហ៊ុនអភិវឌ្ឍអចលនៈទ្រព្យដែលត្រូវបានបង្កើតឡើងក្នុង ឆ្នាំ ២០១៧ ដោយពាណិជ្ជករជនជាតិជប៉ុន លោក ហាយ៉ាស៊ី ដៃគី។
យើងចាប់ផ្តើមដំបូងជាមួយគម្រោងអភិវឌ្ឍអចលនទ្រព្យមួយ ដែលមានត្រឹមតែមួយគម្រាងហើយ ទទួលបានការជោគជ័យនិងបច្ចុប្បន្នយើងបានពង្រីកចំនួនពីរគម្រោងបន្ថែមទៀត។ គម្រោងទីមួយ និងទីពីរេបស់យើងចាប់ផ្តើមពី ដីឡូតិ៍ និងការអភិវឌ្ឍលំនៅដ្ឋាន។ គម្រោងទាំងពីរ ស្ថិតក្នុងតំបន់សក្តានុពល ដែលស្ថិតនៅក្នុងខណ្ឌកំបូលក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ សម្រាប់គម្រោងទីបី គឺជាគម្រោងធ្វើជាបុរី ដំបូងរបស់ក្រុមហ៊ុនយើងដែលមានទីតាំងស្ថិតនៅ ភាគខាងត្បូងនៃរាជធានីភ្នំពេញ ហើយជាតំបន់ដែលកំពុងមានការអភិវឌ្ឍផ្នែកអចលនៈទ្រព្យថ្មីៗ ជាច្រើន រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវ៉ាត់ក្រុងភ្នំពេញផងដែរ។
យុទ្ធសាស្ត្ររបស់យើងគឺ អភិវឌ្ឍវិស័យអចលនៈទ្រព្យដើម្បីធ្វើឱ្យការរស់នៅរបស់ប្រជាជនកម្ពុជាមានភាពល្អប្រសើរព្រមទាំងមានផាសុកភាពជាមួយនឹងតម្លៃសមរម្យ។
គម្រោងរបស់យើងផ្តោតជាពិសេសទៅលើប្រជាជនកម្ពុជាដែលមានមធម្យ (middle-class) ដោយផ្តល់នូវគុណភាព នៃការរចនាការរចនាមានផាសុកភាពនិងបរិស្ថានល្អដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់ប្រជាជនកម្ពុជា។
ការអភិវឌ្ឍទាំងមូលត្រូវបានកំណត់ដើម្បីផ្តល់នូវបណ្តាញផ្លូវ ដែលមានទំនាក់ទំនងល្អដើម្បីគាំទ្រដល់ការធ្វើពាណិជ្ជកម្មរបស់ប្រជាជន និង ដើម្បីផ្តល់ភាពងាយស្រួលដល់ទីប្រជុំជននៃទីក្រុងភ្នំពេញនិងតំបន់ធំ ៗនៅក្នុងប្រទេស។